នារសៀលថ្ងៃទី៣ ខែមីនា សន្និសីទសារព័ត៌មាននៃមហាសន្និបាតលើកទី៤នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១៤បានប្រារព្ធធ្វើនៅក្រុងប៉េកាំង។លោកLiu Jieyiអ្នកនាំពាក្យមហាសន្និបាតបានធ្វើបទបង្ហាញអំពីការរៀបចំនិងរបៀបវាៈសំខាន់ទៅកាន់ប្រព័ន្ធសារព័ត៌មានក្នុង និងក្រៅប្រទេស។មហាសន្និបាតនឹងបើកនៅវេលាម៉ោង៣ រសៀលថ្ងៃទី៤ ខែមីនា នៅវិមានសភាប្រជាជននិងបិទបញ្ចប់នៅព្រឹកថ្ងៃទី១១ ខែមីនា ដែលមានរយៈពេល៧ថ្ងៃ។
របៀបវារៈសំខាន់ៗនៃមហាសន្និបាតរួមមាន៖ស្តាប់និងពិនិត្យពិភាក្សាបាយការណ៍ការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងរបាយការណ៍ស្តីពីសភាពការណ៍ការងារសំណើ ការចូលរួមមហាសន្និបាតលើកទី៤នៃសភាប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១៤ ស្តាប់និងពិភាក្សារបាយការណ៍ការងារនៃរដ្ឋាភិបាលនិងរបាយការណ៍ពាក់ព័ន្ធផ្សេងទៀត ពិភាក្សាសេចក្តីព្រាងនៃផែនការ៥ឆ្នាំលើកទី១៥ ពិនិត្យពិភាក្សានិងអនុម័តសេចក្តីសម្រេចចិត្តអំពីនយោបាយនៃមហាសន្និបាត សេចក្តីសម្រេចស្តីពីរបាយការណ៍ការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍ សេចក្តីសម្រេចស្តីពីរបាយការណ៍ស្តីពីសភាពការណ៍សំណើនិងរបាយការណ៍ស្តីពីការពិនិត្យសំណើនានា។
ក្នុងអំឡុងពេលមហាសន្និបាត នឹងរៀបចំធ្វើពិធីបើក ពិធីបិទនិងបញ្ចេញមតិយោបល់២៕