ក្រសួងការបរទេសចិន៖ ចិនសង្ឃឹមថា កាលានុវត្តភាពដែលនាំមកដោយការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មីរបស់ប្រទេសចិននឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនកាន់តែច្រើន

CRI, March 02, 2026
Size:

នៅថ្ងៃទី២៧ខែកុម្ភៈ លោកស្រីម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិនបានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកយកព័ត៌មានសួរសំណួរអំពីភាពរស់រវើកនៃការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន។

 លោកស្រីម៉ៅ នីងបានថ្លែងថា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគឺជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន និងជាការគាំទ្រដ៏សំខាន់ចំពោះការធ្វើទំនើបកម្មតាមបែបផែនចិន។ សំណើផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៥ បានលើកឡើងយ៉ាងជាក់លាក់ថា ត្រូវបង្កើនដោយគ្រប់ជ្រុងជ្រោយនូវសមត្ថភាពច្នៃប្រឌិតថ្មីដោយភាពស្វ័យម្ចាស់ការ ហើយចាត់ទុក"ការលើកកម្ពស់កម្រិតពឹងផ្អែកលើខ្លួនឯងខាងបច្ចេកវិទ្យា"ជាគោលដៅអទិភាពចម្បងមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ជានិច្ចកាល ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនតែងតែផ្តួចផ្តើមឱ្យតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាអាទិភាព ជំរុញឱ្យបច្ចេកវិទ្យាអភិវឌ្ឍទៅរកទិសដៅវិជ្ជមាន និងអាចផ្តល់ផលប្រយោជន៍ជាទូទៅ និងខិតខំប្រឹងប្រែងបង្រួមគម្លាតខាងបច្ចេកទេស។ យើងនឹងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈឥរិយាបថកាន់តែបើកទូលាយ ដើម្បីធ្វើឱ្យកាលានុវត្តភាពនៃការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មីរបស់ប្រទេសចិនអាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសនិងប្រជាជនកាន់តែច្រើន៕