នៅឆ្នាំ២០២៥ ចិនសម្រេចបាននូវការបាញ់បង្ហោះទៅកាន់អវកាសចំនួន៩២លើក ក្នុងនោះ ការបាញ់បង្ហោះផ្នែកពាណិជ្ជកម្មមានចំនួន៥០លើក

CRI, March 02, 2026
Size:

រដ្ឋបាលជាតិស្ថិតិចិនបានប្រកាស《សេចក្តីប្រកាសស្ថិតិអំពីសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គមឆ្នាំ២០២៥របស់សាធារណរដ្ឋប្រជាមានិតចិន》 ។ ការចំណាយថវិកាសម្រាប់ការសិក្សាស្រាវជ្រាវនិងធ្វើតេស្តពេញមួយឆ្នាំជិត៤ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៨,១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ។ ចិនសម្រេចបាននូវការបាញ់បង្ហោះទៅកាន់អវកាសចំនួន៩២លើកពេញមួយឆ្នាំ ក្នុងនោះ រួមមានការបាញ់បង្ហោះផ្នែកពាណិជ្ជកម្មចំនួន៥០លើក ។ យានអវកាស Tianwen-2 បានចាប់ដំណើរការដោយជោគជ័យនូវដំណើរប្រមូលយកសំណាកនៅអាចម៍ផ្កាយនិងវិលត្រឡប់មកផែនដីវិញ បានពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាខាងរ៉ុក្កែតដឹកជញ្ជូនដែលអាចប្រើប្រាស់ជាថ្មីឡើងវិញ ។ នាវាផ្ទុកយន្តហោះឈ្មោះ “Fujian”ដែលជានាវាផ្ទុកយន្តហោះដំបូងគេដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច catapult  ដែលរចនានិងសាងសង់ដោយប្រទេសចិនទាំងស្រុងបានដាក់ឱ្យប្រើប្រាស់ ។ កុំព្យូទ័រ Zuchongzhi 3.0  ដែលជាកុំព្យូទ័រកង់ទិចដែលមានចរន្តអគ្គិសនីខ្ពស់បានបង្កើតឡើងដោយជោគជ័យ ។ កម្មវិធី DeepSeek ដែលជាម៉ាកែតធំនៃបញ្ញាសិប្បនិម្មិតដែលផលិតដោយប្រទេសចិនបានបណ្តាលឱ្យមានការយកចិត្តទុកដាក់ពីទូទាំងពិភពលោក ៕