
កិច្ចប្រជុំគណៈអចិន្រ្តៃយ៍លើកទី ១៥ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅទីក្រុងប៉េកាំងនៅព្រឹកថ្ងៃទី ១ ខែមីនា ក្រោមអធិបតីភាពលោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ។
កិច្ចប្រជុំលើកនេះបានពិភាក្សានិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបើកធ្វើកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មការទូទាំងប្រទេសនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ និងបានស្តាប់របាយការណ៍របស់កិច្ចប្រជុំប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនស្តីពីសភាពការណ៍ការងាររបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនក្នុងឆ្នាំ ២០២៥ ជាដើម ៕