សូចនាករធំចំនួន៣នៃឧស្សាហកម្មផលិតនាវារបស់ចិននៅឆ្នាំ២០២៥បន្តនាំមុខគេនៅទូទាំងពិភពលោក

CRI, February 26, 2026
Size:

នៅឆ្នាំ២០២៥ ឧស្សាហកម្មផលិតនាវារបស់ចិនបានបង្ហាញពីតារាងពិន្ទុដ៏លេចធ្លោម្តងទៀត ៖ សូចនាករធំចំនួន៣នៃឧស្សាហកម្មផលិតនាវារបស់ចិនបន្តនាំមុខគេនៅទូទាំងពិភពលោក ដែលទទួលបានចំណាត់ថ្នាក់ទីមួយលើពិភពលោកក្នុងរយៈពេល១៦ឆ្នាំជាប់ៗគ្នា។ ពេលថ្មីៗកន្លងទៅនេះ យោងតាមការប្រកាសទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារចិនបានឱ្យដឹងថា នៅឆ្នាំ២០២៥ បរិមាណផលិតនាវាពេញមួយឆ្នាំរបស់ចិនមានទម្ងន់៥៣លាន៦សែន៩ម៉ឺនតោន ត្រូវជា៥៦,១ភាគរយនៃបរិមាណសរុបនៃពិភពលោក ។ បរិមាណបញ្ជាទិញថ្មីមានទម្ងន់១០៧លាន៨សែន២ម៉ឺនតោន ត្រូវជា៦៩ភាគរយនៃបរិមាណសរុបពិភពលោក។ បរិមាណបញ្ជាទិញមានស្រាប់មានទម្ងន់២៧៤លាន៤សែន២ម៉ឺនតោន ស្មើនឹង៦៦,៨ភាគរយនៃបរិមាណសរុបពិភពលោក ដែលបានបំបែកកំណត់ត្រាថ្មីម្តងទៀត ។

ឧស្សាហកម្មផលិតនាវារបស់ចិនអាចបន្តនាំមុខគេនៅទូទាំងពិភពលោក មិនត្រឹមតែពឹងផ្អែកទៅលើចំនួនបញ្ជាទិញប៉ុណ្ណោះទេ ថែមទាំងគឺសមត្ថភាពច្នៃប្រឌិតថ្មីដោយមានការសហការក្នុងខ្សែសង្វាក់ឧស្សាហកម្មទាំងមូលនិងការបង្ហាញពីឥរិយាបថបើកទូលាយដែលបានបម្រើដល់ទូទាំងពិភពលោកផងដែរ ។ នៅឆ្នាំ២០២៥មុខរបរនាវាចរណ៍ទូទាំងពិភពលោកបានពន្លឿនការធ្វើបរិវត្តកម្មបៃតងនិងកាបូនទាប សហគ្រាសផលិតនាវារបស់ចិនទទួលបានកាលានុវត្តភាពទីផ្សារតាមរយៈការរៀបចំចាត់ចែងប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងវិស័យនាវាថាមពលថ្មី ។ តាមទិន្នន័យបានឱ្យដឹងថា នៅឆ្នាំ២០២៥ នាវាវៃឆ្លាតលំដាប់ថ្នាក់ពិភពលោកជាច្រើនប្រភេទត្រូវបានសាងសង់រួច ការធ្វើបរិវត្តកម្មជាន់ខ្ពស់ទទួលបានការបំបែកឧបសគ្គដ៏សំខាន់ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃមុខរបរនេះទទួលបានសមិទ្ធផលដ៏លេចធ្លោ៕