
ថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានឈានដល់ពាក់កណ្តាលហើយ តែសកម្មភាពទំនៀមទម្លាប់ប្រជាប្រិយ ពិព័រណ៍និងការសម្តែងបេតិកភណ្ឌវប្បធម៌អរូបីជាដើមនៅតាមតំបន់នានានៅតែបន្តទទួលបានប្រជាប្រិយភាព។ ប្រជាជនបានទស្សនាទំនៀមទម្លាប់ប្រពៃណី ចាប់អារម្មណ៍ពីភាពទាក់ទាញនៃបេតិកភណ្ឌវប្បធម៌អរូបី រីករាយជាមួយពេលវេលាថ្ងៃឈប់សម្រាកក្នុងបរិយាកាសអ៊ូអរនិងសប្បាយរីករាយ។
នៅប្លុកផ្លូវបុរាណនៃក្រុងGaoyouខេត្តJiangsuប្រទេសចិនពោរពេញទៅដោយបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ការសម្តែងបែបបុរាណបានបង្ហាញមុខទាន់ពេលវេលា ពិធីលោតម៉ុងសាយមានភាពរស់រវើក ។ ក្បួនដង្ហែរដើរបង្ហាញតាមផ្លូវបុរាណ មានភាពសប្បាយរីករាយប្រកបដោយភាពស្និទស្នាល ជាមួយអ្នកក្រុង និងភ្ញៀវទេសចរ៕