វេលាម៉ោង៣និង៣០នាទី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ តាមម៉ោងក្រុងប៉េកាំង ពិធីបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Milano-Cortina ឆ្នាំ២០២៦ បានប្រារព្ធធ្វើឡើងនៅកីឡាដ្ឋានប្រកួត Verona របស់អ៊ីតាលីដែលមានប្រវត្តិសាស្ត្រពីរពាន់ឆ្នាំ ។ នេះគឺជាលើកទីមួយដែលប្រារព្ធធ្វើពិធីក្នុងបុរាណដ្ឋានដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងប្រវត្តិសាស្ត្រនៃការប្រកួតកីឡាអូឡាំពិក។ គណៈប្រតិភូកីឡាចិនទទួលបានមេដាយសរុបចំនួន ១៥ ដែលរួមមានមេដាយមាសចំនួន ៥ ,មេដាយប្រាក់ចំនួន ៤ និងមេដាយសំរិទ្ធចំនួន ៦ ដែលបានបង្កើតស្នាដៃល្អបំផុតក្នុងការប្រកួតកីឡាអូឡាំពិករដូវរងានៅក្រៅប្រទេសក្នុងប្រវត្តិសាស្ត្រ ៕