បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់ ប៉ុន្មានថ្ងៃកន្លងទៅនេះ កន្លែងជាច្រើននៅទូទាំងពិភពលោបានរៀបចំសកម្មភាពអបអរសាទរដ៏អស្ចារ្យ។ប្រជាជនចិន និងបរទេសបានជួបជុំគ្នា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
សកម្មភាព “សេះស្វាគមន៍ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណចិន ពរជ័យសេរីសួស្តីជាច្រើននៅអាស៊ាន”បានប្រាព្ធធ្វើឡើងនៅទីស្នាក់ការទូទៅអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ឯកអគ្គរដ្ឋ/រាជទូត និងភ្ញៀវកិត្តិយសផ្សេងទៀតមកពីប្រទេសអាស៊ានទាំង១១និងដៃគូសន្ទនាបានជួបជុំគ្នា ដើម្បីរីករាយជាមួយល្ខោន របាំនិងការសម្តែងឧបករណ៍ភ្លេងប្រពៃណីចិនដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិនឆ្នាំមមី។ លោក Kao Kim Hourn អគ្គលេខាធិការអាស៊ានបានលើកឡើងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានក្លាយទៅជាសកម្មភាពសកល។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូលបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ ដែលបានបង្ហាញពីខ្លឹមសារសម្បូរបែបនៃបេតិកភណ្ឌមនុស្សជាតិដ៏មានតម្លៃមួយនេះ។
ក្រៅពីនេះ ការប្រគំតន្ត្រី ការប្រារព្ធពិធីដ៏អស្ចារ្យនិងសកម្មភាពផ្សេងៗទៀតត្រូវបានធ្វើឡើងនៅប្រទេសបារាំង វៀតណាម អេត្យូពី អេមីរ៉ាត់អារ៉ាប់រួម អេស្ប៉ាញនិងប្រទេសនិងតំបន់ជាច្រើនទៀត ដើម្បីស្វាគមន៍ឆ្នាំចិនឆ្នាំមមី៕