ថ្ងៃទី១០ ខែកុម្ភៈ លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំជាន់ខ្ពស់លើទី១នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០២៦នៅក្រុងGuangzhou។
ភាគីចិននឹងជំរុញការងារជាអាទិភាពចំនួន៣ រួមមាន បើកចំហ ច្នៃប្រឌិតថ្មីនិងសហប្រតិបត្តិការសម្រាប់ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក។
លោកWangYiបានលើកឡើងថា យើងគួរតែកំណត់គោលដៅមួយដ៏មុតមាំ ជំរុញការចេញផ្សាយឯកសារសមិទ្ធផល កំណត់ផែនទីបង្ហាញផ្លូវសម្រាប់ការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក។ស្វែងរកផ្លូវទាំសម្រាប់ត្រូសត្រាយការកសាងតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក និងតាក់តែងផែនការគោលសម្រាប់លើកកម្ពស់ការតភ្ជាប់គ្នា។ពន្លឿនការធ្វើបរិវត្តកម្មចំនួន៣ ដើម្បីជំរុញឌីជីថលូបនីយកម្ម ឆ្លាតវៃនិងបៃតងតាមរយៈការច្នៃប្រឌិតថ្មី។ ធ្វើកិច្ចសហប្រតិបត្តិការក្នុងពហុវិស័យឱ្យកាន់តែស៊ីជម្រៅ និងគិតគូរពីពិពិធកម្មនៃរដ្ឋជាសមាជិក ដើម្បីដាក់បញ្ចូលកម្លាំងចលករសម្រាប់សន្តិភាពនិងការអភិវឌ្ឍនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕