ក្រសួងពាណិជ្ជកម្មចិនថ្លែងថា នឹងផ្តល់ជូននូវការរំពឹងទុកដ៏វិជ្ជមានសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់សហគ្រាសវិនិយោគបរទេសនៅក្នុងប្រទេសចិន

CRI, February 08, 2026
Size:

ថ្ងៃទី៥  ខែកុម្ភៈ  លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា នៅឆ្នាំ២០២៥ ការវិនិយោគរបស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងវិស័យឧស្សហកម្មកម្មន្តសាល របស់ប្រទេសចិនបានកើនឡើង១៤,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ការវិនិយោគរបស់ប្រទេសកាណាដានៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិនបានកើនឡើង ១១,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ការវិនិយោគរបស់ប្រទេសហ្វាំងឡង់នៅក្នុងវិស័យឧស្សហកម្មកម្មន្តសាលរបស់ប្រទេសចិនបានកើនឡើង២១,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។ ការវិនិយោគរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសចិនបានកើនឡើង១៥,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។ ចាប់តាំងពីឆ្នាំ២០២៦មក មេដឹកនាំនៃប្រទេសជាច្រើន រួមមានលោកLee Jae-myung  ប្រធានាធិបតីកូរ៉េខាងត្បូង លោកCarney នាយករដ្ឋមន្ត្រីកាណាដា និងលោក Starmer នាយករដ្ឋមន្ត្រីអង់គ្លេសជាដើម បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីបង្កើនការយោគយល់គ្នា និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងត្រួសត្រាយទំហំសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងបង្កើនទំនុកចិត្តរបស់សហគ្រាសពហុជាតិក្នុងការវិនិយោគ និងធ្វើពាណិជកម្មនៅក្នុងប្រទេសចិន។

ក្នុងអំឡុងពេល«ផែនការ៥ឆ្នាំទី១៥» ប្រទេសចិននឹងគាំទ្រយ៉ាងរឹងមាំចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី បង្កើនការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយគ្រប់ប្រទេសដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ក៏ដូចជាផ្តល់ជូនការរំពឹងទុកដ៏វិជ្ជមានសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់សហគ្រាសវិនិយោគបរទេសនៅក្នុងប្រទេសចិន៕