ថ្ងៃទី៦ ខែកុម្ភៈ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើកិច្ចប្រជុំអចិន្ត្រៃយ៍ដើម្បីស្រាវជ្រាវគោលនយោបាយនិងវិធានការស្តីពីការជំរុញការវិនិយោគដ៏មានប្រសិទ្ធភាព។
ក្នុងឆ្នាំ២០២៥ ការវិនិយោគអចលនទ្រព្យនៅទូទាំងប្រទេសចិនបានធ្លាក់ចុះ៣,៨%។ កិច្ចប្រជុំស្តីពីការងារសេដ្ឋកិច្ចនៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំផែនការចាត់ចែងកិច្ចការសំខាន់ៗនៃការងារសេដ្ឋកិច្ចក្នុងឆ្នាំ២០២៦ ដោយបានលើកឡើងថា “ប្រកាន់ខ្ជាប់តម្រូវការក្នុងស្រុកជាអាទិភាព និងកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា”ហើយបានបញ្ជាក់ថា “ជំរុញការវិនិយោគមានស្ថិរភាពបន្ទាប់ពីធ្លាក់ចុះ”។
ពោលគឺ ត្រូវធ្វើនវានុវត្តន៍និងធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយនិងវិធានការ ត្រូវបំពេញតួនាទីឱ្យបានល្អនូវការពង្រីកការវិនិយោគរបស់សហគ្រាសមជ្ឈិមនិងកម្មសិទ្ធិរដ្ឋ និងបង្កើនការគាំទ្រចំពោះការអភិវឌ្ឍនៃការវិនិយោគរបស់ឯកជន ។ ត្រូវធ្វើផែនការនិងអនុវត្តតាម“ផែនការអភិវឌ្ឍជាតិ៥ឆ្នាំទី១៥ ” ផ្តោតលើតម្រូវការអភិវឌ្ឍពេលយូរនិងកសាងឧត្តមភាពប្រកួតប្រជែងនៅអនាគត ព្រមនិងជំរុញការធ្វើការរៀបចំចាត់ចែងគម្រោងនិងវិស្វកម្មសំខាន់ៗមួយចំនួន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អទីក្រុង និងសេវកម្មសាធារណៈជាដើម៕