
ថ្ងៃទី២ខែកុម្ភៈគឺជាទិវាដីសើមពិភពលោក។ នៅថ្ងៃដដែលអ្នកសារព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលជាតិព្រៃឈើនិងវាលស្មៅចិនឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនការអភិរក្សនិងស្តារប្រព័ន្ធអេកូឡូស៊ីដីសើមជាបន្តបន្ទាប់ដែលធ្វើឱ្យទំហំផ្ទៃដីដីសើមប្រទេសចិនជាំប់ចំណាត់ថ្នាក់ទី១នៅទ្វីបអាស៊ីនិងចំណាត់ថ្នាក់ទី៤នៅលើសកលលោក ការការពារដីសើមបង្កើតជានិម្មាបនកម្មថ្មីដែលមានទាំងអភិបាលកិច្ចជាដ៏សំខាន់និងការអភិរក្សដោយបែងចែកជាប្រភេទ។
ដីសើមគឺជាប្រព័ន្ធអេកូឡូស៊ីមួយក្នុងចំណោមប្រព័ន្ធអេកូឡូស៊ីធំទាំង៣នៃភពផែនដីដែលប្រកបដោយតម្លៃអេកូឡូស៊ី សង្គម សេដ្ឋកិច្ចនិងវប្បធម៌ដែលមិនអាចជំនួសបាន ។ តាមការលើកឡើងបានឱ្យដឹងថា ប្រទេសចិនបានបង្កើតព្រមនិងកែលម្អជាបន្តបន្ទាប់នូវប្រព័ន្ធគ្រប់គ្រងដីសើមដោយចែកជាថ្នាក់ បានកំណត់ដីសើមសំខាន់លំដាប់អន្តរជាតិចំនួន៨២កន្លែង ប្រកាសពីតំបន់ដីសើមជាតិចំនួន៨០កន្លែង និងដីសើមសំខាន់ថ្នាក់ខេត្តចំនួន១២០៨កន្លែង។ ទីក្រុងចំនួន ២២ ត្រូវបានបញ្ជាក់ថាជាទីក្រុងដីសើមអន្តរជាតិ ដែលមានចំនួនច្រើនជាងគេនៅលើពិភពលោក ។ ចិនបានបង្កើតឧទ្យានដីសើមជាតិចំនួន៩០៣កន្លែង ក្នុងនោះឧទ្យានដីសើមជាតិប្រហែល៩០%បើកឧទ្យានឱ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ប្រហែល៣២០លាននាក់ជារៀងរាល់ឆ្នាំ៕