នៅឆ្នាំ២០២៥ ប្រទេសចិនបានផលិតថ្មីនូវសម្ភារៈយោង(Reference Material)ស្តង់ដារជាតិចំនួន១១៣៩ ដែលកើនឡើង៦១,៨%បើប្រៀបធៀបនឹងឆ្នាំ២០២៤

CRI, February 03, 2026
Size:

តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិនិយ័តកម្មទីផ្សារចិនបានបង្ហាញថា នៅឆ្នាំ២០២៥ ប្រទេសចិនបានផលិតថ្មីនូវសម្ភារៈយោង(Reference Material)ស្តង់ដារជាតិចំនួន១១៣៩ដែលបានកើនឡើង៦១.៨% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមនោះ សម្ភារៈយោងស្តង់ដារលេខមួយថ្នាក់ជាតិមានចំនួន៦៧ សម្ភារៈយោងស្តង់ដារលេខៗថ្នាក់ជាតិមានចំនួន១០៧២។ គិតរហូតមកដល់បច្ចុប្បន្ន ប្រទេសចិនបានផលិតសម្ភារៈយោងស្តង់ដារជាតិសរុបចំនួន១៩៤៤១ ដែលផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយគុណភាពខ្ពស់៕