ថាមពលបៃតងរបស់ប្រទេសចិននាំមកនូវកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍដោយកាបូនទាបរបស់ប្រទេសសកលខាងត្បូង

CRI, February 03, 2026
Size:

តាមទិន្នន័យថ្មីបំផុតបានបង្ហាញថា ការប្រើប្រាស់អគ្គិសនីរបស់ប្រទេសចិននៅឆ្នាំ២០២៥មានបរិមាណលើសពី១០ទ្រីលានគីឡូវ៉ាត់ម៉ោង ក្នុងនោះថាមពលមិនមែនហ្វូស៊ីលគឺជាធនធានសំខាន់សម្រាប់ផលិតថាមពលអគ្គិសនី។ប្រព័ន្ធសារព័ត៌មានបរទេសបានវាយតម្លៃថា ប្រទេសចិនបានក្លាយជាប្រទេសឈានមុខក្នុងការផលិតថាមពលបៃតង។

    ទាក់ទិននឹងករណីនេះ លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ថាមពលបៃតងរបស់ប្រទេសចិនបាននាំមកនូវកាលានុវត្តភាពដ៏ទូលំទូលាយសម្រាប់ការអភិវឌ្ឍបែបលោតឆ្លោះរបស់ប្រទេសសកលខាងត្បូង។ផលិតផលនិងបច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់និងមានតម្លៃថោកសមរម្យរបស់សហគ្រាសចិនសមស្របទៅនឹងតម្រូវការជាបន្ទាន់របស់ប្រទេសកំពុងអភិវឌ្ឍន៍ចំពោះថាមពលដែលមានចីរភាពនិងអាចរ៉ាប់រងបន្ទុកចំណាយបាន។ភាគីចិនរីករាយចាប់ដៃគ្នាជាមួយភាគីនានា ដើម្បីកសាងពិភពលោកដ៏ស្រស់ស្អាតមួយ៕