យោងតាមរដ្ឋបាលជាតិកម្មសិទ្ធិបញ្ញាចិនថ្លែងនៅថ្ងៃទី ២៣ ខែមករាឱ្យដឹងថា នៅចុងឆ្នាំ២០២៥ ប្រទេសចិនមានប៉ាតង់ផ្នែកតក្កកម្មដែលមានសុពលភាពចំនួន ៥,៣២ លាន។ ក្នុងចំណោមម៉ាកកំពូលទាំង ៥ ពាន់ របស់ពិភពលោក ម៉ាកល្បីៗរបស់ចិនមានតម្លៃ ១,៨១ ទ្រីលានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខពីរនៅទូទាំងពិភពលោក។ ប៉ាតង់ដែលមានសុពលភាពរបស់ចិនមានកំណើនលឿនបំផុតក្នុងវិស័យដូចជាវិធីសាស្រ្តគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាកុំព្យូទ័រ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រជាដើម ហើយចំនួនប៉ាតង់បញ្ញាសិប្បនិម្មិតដែលមានសុពលភាពរបស់ចិនបាននាំមុខគេនៅទូទាំងពិភពលោក។