ប្រទេសចិនបានទាក់ទាញការវិនិយោគបរទេសចំនួន៧៤៧.៦៩ប៊ីនលានយន់នៅឆ្នាំ២០២៥

CRI, January 30, 2026
Size:

នាថ្ងៃទី២៣ ខែមករា ទិន្នន័យដែលចេញប្រកាសដោយក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា ឆ្នាំ២០២៥ សហគ្រាសវិនិយោគបរទេសថ្មីចំនួន៧០.៣៩២ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស ដែលកើនឡើង១៩.១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ការប្រើប្រាស់ទុនបរទេសជាក់ស្តែងមានចំនួន៧៤៧.៦៩ប៊ីលានយាន់ប្រាក់ចិន ថយចុះ៩,៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។

តាមការមើលើឧស្សាហកម្ម ការប្រើប្រាស់វិនិយោគបរទេសជាក់ស្តែងក្នុងម្មបានឈានដល់១៨៥.៥១ប៊ីនលានយាន់ប្រាក់ចិន ខណៈដែលវិស័យសេវាកម្មបានឈានដល់៥៤៥.១២ប៊ីលានយាន់ប្រាក់ចិន។ការប្រើប្រាស់វិនិយោគបរទេសផ្នែកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានឈានដល់២៤១.៧៧ប៊ីលានយាន់ប្រាក់ចិន ក្នុងនោះដែរ វិស័យសេវាកម្មធុរកិច្ចវិស័យផលិតឧបករណ៍វេជ្ជសាស្ត្រវិស័យផលិតឧបករណ៍អវកាសបានកើនឡើង៧៥% ៤២.១%និង២២.៩%ដោយឡែកពីគ្នាបៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ដោយឡែក។

បើមើលពីប្រភពដើម ការវិនិយោគជាក់ស្តែងចំពោះប្រទេសចិនពីប្រទេសស៊្វីស អេមីរ៉ាត់អារ៉ាប់រួម និងអង់គ្លេសបានកើនឡើង៦៦.៨% ២៧.៣%និង១៥.៩%ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤៕