ថ្ងៃទី២៣ខែមករា “វគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតចិន-អាស៊ានឆ្នាំ២០២៦និងជាសិក្ខាសាលាជាន់ខ្ពស់ស្តីពីបច្ចេកវិទ្យាឈានមុខនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត”បានប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។តំណាងជាង១០០នាក់ដែលមកពីស្ថាប័នរដ្ឋាភិបាលមជ្ឈិដ្ឋានសិក្សានិងឧស្សាហកម្មរបស់ប្រទេសចិនម៉ាឡេស៊ីនិងតំបន់អាស៊ានបានចូលរួមដើម្បីពិភាក្សាអំពីបច្ចេកវិទ្យាឈានមុខនិងបញ្ហាប្រឈមខាងសន្តិសុខនៃបញ្ញាសិប្បនិម្មិត។
ថែ្លងក្នុងសុន្ទរកថាលោកHou Zengguangអនុប្រធានសមាគមស្វ័យប្រវត្តិកម្មចិននិងជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្វ័យប្រវត្តិកម្មបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានលើកឡើងថាការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃបញ្ញាសិប្បនិម្មិតជាមួយនឹងស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាឌីជីថលកំពុងបង្កើតឡើងវិញនូវនិម្មាបនកម្មអភិវឌ្ឍន៍សកលនិងជះឥទ្ធិភពលយ៉ាងខ្លាំងដល់របៀបផលិតកម្មនិងរស់នៅរបស់មនុស្សជាតិ។ប្រទេសចិនបានប្រមូលផ្តុំបទពិសោធន៍យ៉ាងសម្បូរបែបក្នុងការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យានិងការប្រើប្រាស់ខាងឧស្សាហកម្មលើវិស័យស្វ័យប្រវត្តិកម្មដែលអាចរួមចំណែកដល់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះកិច្ចសន្ទនាតុមូលក៏ត្រូវបានធ្វើឡើងក្រោមប្រធានបទ “ការអប់រំនិងកសាងសមត្ថភាពផ្នែកបញ្ញាសិប្បនិម្មិត”និង “អនាគតសម្រាប់កិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតនិងការផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន”៕