ថ្ងៃទី២៧ ខែកក្កដា អ្នកសារព័ត៌មានបានទទួលដំណឹងពីគណៈកម្មាធិការជាតិកំណែទម្រង់និងអភិវឌ្ឍន៍ចិនឱ្យដឹងថា នៅឆមាសទី១ឆ្នាំ២០២៥ ថ្លៃដើមនៃឡូជីស្ទិករបស់ប្រទេសចិនបានត្រូវកាត់បន្ថយថែមទៀត ការកាត់បន្ថយថ្លៃដើមនិងបង្កើនប្រសិទ្ធភាពឡូជីស្ទិកបានសមិទ្ធផលគួរឱ្យកត់សម្គាល់។
នៅឆមាសទី១ឆ្នាំ២០២៥ សមាមាត្រនៃចំណាយឡូជីស្ទិកសរុបរបស់ប្រទេសចិនត្រូវជា១៤.០%នៃផលិតផលក្នុងស្រុកសរុប។នេះគឹមានន័យថា រាល់ទំហំ១០០យាន់ប្រាក់ចិន ចំណាយខាងឡូជីស្ទិកបានកាត់បន្ថយនៅត្រឹម១៤.០យាន់ប្រាក់ចិន។តាមការគណនាសរុប ចំណាយឡូជីស្ទិកនៅឆមាសទី១នៅឆ្នាំ២០២៥ត្រូវបានកាត់បន្ថយលើសពី១៣០ប៊ីលានយាន់ប្រាក់ចិន។
ប្រសិទ្ធភាពនៃការដំណើរការឡូជីស្ទិករបស់ប្រទេសចិនបានត្រូវលើកកម្ពស់ ដែលជំរុញការកាត់បន្ថយថ្លៃដើមឡូជីស្ទិកក្នុងថែមទៀត។នៅឆមាសទី១ឆ្នាំ២០២៥ ប្រសិទ្ធភាពនៃការដឹកជញ្ជូនតាមផ្លូវដែកនិងផ្លូវថ្នល់ផ្លូវដែកនិងផ្លូវទឹកបានត្រូវលើកកម្ពស់៣.២%៕