សៀវភៅ«លោក Xi Jinping ៖អភិបាលកិច្ចប្រទេសចិន»វគ្គទី៥ដែលសហការរៀបរៀងដោយក្រសួងឃោសនាការនៃមជ្ឈិមចិន(ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន) បណ្ឌិត្យសភាប្រវត្តិសាស្ត្រនិងឯកសារបក្សនៃមជ្ឈិមចិននិងរដ្ឋបាលបោះពុម្ពភាសាបរទេសចិនបានបោះពុម្ពផ្សាយជាភាសាចិននិងអង់គ្លេសនិងចែកចាយទាំងក្នុងនិងក្រៅប្រទេស។
គំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ប្រធានរដ្ឋចិនគឺជាសមិទ្ធផលនៃការច្នៃប្រឌិតទ្រឹស្តីដែលមានការរួមបញ្ចូលគ្នានូវទ្រឹស្តីជាមូលដ្ឋាននៃម៉ាក្សនិយមជាមួយនឹងសភាពការណ៍ជាក់ស្តែងរបស់ចិននិងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់នៃប្រជាជាតិចិន គឺជាម៉ាក្សនិយមបែបចិនក្នុងយុគសម័យបច្ចុប្បន្ននិងជាម៉ាក្សនិយមប្រចាំសតវត្សទី២១ គឺជាខ្លឹមសារដ៏សំខាន់ប្រចាំយុគស័យនៃវប្បធម៌ប្រជាជាតិនិងស្មារតីចិនដែលបានបង្ហាញពីការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ម៉ាក្សនិយមនៅប្រទេសចិនដែលជាត្រីវិស័យចង្អុលបង្ហាញទិសដៅសកម្មភាពតាមបែបវិទ្យាសាស្ត្រសម្រាប់ការកសាងប្រទេសខ្លាំងក្លានិងស្តារភាពរុងរឿងដ៏អស្ចរ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕
