តំណាងប្រទេសចិន៖ អង្គការសហប្រជាជាតិធ្វើកំណែទម្រង់គួរសំដៅលើការដោះស្រាយបញ្ហា

CRI, August 04, 2025
Size:

       លោក  Sun Lei  តំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំរាយការណ៍ស្តីពី«  គំនិតផ្តួចផ្តើមកំណែទម្រង់ខួប ៨០ ឆ្នាំនៃអង្គការសហប្រជាជាតិ » នៅថ្ងៃទី១ ខែសីហា លោកបានគូសបញ្ជាក់ថាការធ្វើកំណែទម្រង់គួរផ្តោតលើការដោះស្រាយបញ្ហា គួរខិតខំដោះស្រាយបញ្ហាដ៏ស្មុគស្មាញនិងជ្រាំដែលៗដើម្បីឱ្យការងារពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានសមិទ្ធផល។  

       លោក  Sun Lei  បានបន្តថា    គោលដៅនៃកំណែទម្រង់គឺធានាជាក់លាក់ឱ្យការប្រគល់សិទ្ធិស្នូលដល់សសរទ្រង់ចំនួន ៣ នៃអង្គការសហប្រជាជាតិបានដំណើរការជាក់ស្តែងហើយកកើតជាផលជាក់ស្តែង។ កំណែទម្រង់ក្នុងវិស័យអភិវឌ្ឍន៍គួរគិតពិចារណាយ៉ាងពេញលេញដល់តម្រូវការដ៏ធំសម្បើមរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ គួរទទួលយកការពិតដែលថាការអនុវត្តគោលដៅអភិវឌ្ឍដោយនិរន្តរភាពចំនួនពីរភាគបី  យឺតជាងកាលបរិច្ឆេទរំពឹងទុក   ធានាបាននូវវិស័យអភិវឌ្ឍន៍យ៉ាងប្រាកដប្រជា  ដើម្បីជំរុញការអនុវត្តនៃរបៀបវារៈអភិវឌ្ឍនិរន្តរភាពឆ្នាំ ២០៣០ ។

       លោក  Sun Lei  បានគូសបញ្ជាក់ថា  ភាគីចិនមានឆន្ទៈបន្តសហប្រតិបត្តិការយ៉ាងស្និតស្នាលជាមួយគ្រប់ភាគីនិងលេខាធិការដ្ឋាន ដើម្បីរួមគ្នាឱ្យកំណែទម្រង់ឆ្ពោះទៅកាន់ទិសដៅដែលមានប្រយោជន៍ដល់ការអភិវឌ្ឍជានិរន្តរភាពនៃអង្គការសហប្រជាជាតិ និងផ្ដល់នូវផលប្រយោជន៍រួមដល់រដ្ឋសមាជិក៕