ផលិតផលថ្មីមានប្រភេទចំនួនជាង១០០នឹងត្រូវដាក់បង្ហាញជាលើកដំបូងក្នុងសន្និបាតមនុស្សយន្តពិភពលោក

CRI, August 05, 2025
Size:

អ្នកសារព័ត៌មានទទួលបានដំណឹងពីសន្និសីទសារព័ត៌មាននៃសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ២០២៥ដែលរៀបចំឡើងនៅទីក្រុងប៉េកាំងបានឱ្យដឹងថា សន្និបាតមនុស្សយន្តពិភពលោកឆ្នាំ២០២៥នឹងបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ខែសីហាខាងមុខនេះដែលក្រោមប្រធានបទ«ធ្វើឱ្យយន្តមនុស្សកាន់តែឆ្លាតវៃ» ផលិតផលជាង១៥០០គ្រឿងដែលមកពីសហគ្រាសមនុស្សយន្តក្នុងនិងក្រៅប្រទេសជាង២០០សហគ្រាសនឹងដាក់បង្ហាញ ក្នុងនោះមានផលិតផលជាង១០០ប្រភេទគឺជាផលិតផលថ្មីដែលត្រូវដាក់បង្ហាញជាលើកដំបូង បរិមាណផលិតផលថ្មីដែលត្រូវដាក់បង្ហាញជាលើកដំបូងមានជិតទ្វេដងបើប្រៀបធៀបជាមួយឆ្នាំ២០២៤។

សូមជម្រាបថា សន្និបាតមនុស្សយន្តពិភពលោកលើកនេះគឺសហការរៀបចំដោយបណ្ឌិត្យសភាអេឡិចត្រូនិកចិននិងអង្គការសហប្រតិបត្តិការមនុស្សយន្តពិភពលោក។ការដែលដាក់បង្ហាញផលិតផលបច្ចេកវិទ្យាថ្មីគឺជាករណីសំខាន់បំផុតក្នុងសន្និបាតដែលនឹងធ្វើឱ្យទស្សនិកជនមើលឃើញនូវទិដ្ឋភាពបច្ចេកវិទ្យានៅពេលអនាគត៕