លោកXi Jinpingយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងវប្បធម៌និងសេដ្ឋកិច្ច

CRI, August 05, 2025
Size:

នៅជុំវិញបឹងXihuពោរពេញទៅដោយប្រវត្តិសាស្ត្រនិងវប្បធម៌គ្រប់ទីកន្លែង។ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០០២ លោក Xi Jiping អញ្ជើញត្រួតពិនិត្យការងារនៅបឹងXihu។ពេលនោះគម្រោងរក្សាចម្រុះនៅបឹងXihuបានចាប់ដំណើរការហើយ។ពេលឈរនៅលើការដ្ឋានសាងសង់រមណីយដ្ឋានYanggongdi លោក Xi Jinping បានអង្កេតមើលដោយយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ចំពោះផែនការ«ពង្រីកបឹងXihuទៅខាងលិច»ដោយទាមទារឱ្យគម្រោងមិនអាចទទូចតែធ្វើថ្មីទេ គួរតែរក្សានិងគោរពរបស់«ចាស់»ដែលមានក្នុងប្រវត្តិសាស្រ្ត។ហេតុនេះបានជាគម្រោងរមណីយដ្ឋានYanggongdiនៅបឹងXihuបានរក្សាបាននូវប្រវត្តិសាស្ត្ររយៈពេល៣០០ឆ្នាំ នេះគឺចំណាត់ការដ៏ល្អនិងអភិបាលកិច្ចប្រកបដោយសីលធម៌ និងទទួលស្វាគមន៍ពីប្រជាជន។

 បន្ទាប់ពីនោះមក ក្នុងរយៈពេលមិនដល់១ឆ្នាំ លោកXi Jinpingបានអញ្ជើញទៅត្រួតពិនិត្យការងារនៅបឹងXihuចំនួន៣ដងដោយបានគូសបញ្ជាក់ថា មិនត្រឹមតែកសាងអេកូឡុស៊ីឡើងវិញតែប៉ុណ្ណោះទេ ថែមទាំងស្ដារនូវទេសភាពអរិយធម៌ឡើងវិញផងដែរ។ ក្រោមការជំរុញពីលោកXi Jinping ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០០៣ឡើង សួនជុំវិញបឹងXihuទាំងអស់បានបើកជាសាធារណៈដោយឥតគិតថ្លៃ។

 ឧទ្យានទីសំណល់ក្រុងបុរាណLiangzhuនៅទីក្រុងHangzhouពោរពេញដោយពណ៌បៃតង។តែអ្វីដែលអ្នកគិតមិនដល់គឺក្នុងរយៈពេលជាង២០ឆ្នាំមុន មានភ្នំរ៉ែជាច្រើននៅម្តុំនេះដែលធូលីនិងខ្សាច់សាយភាយពេញគ្រប់ទិសទី។ឆមាសទី២នៃឆ្នាំ២០០២ការគ្រប់គ្រងសហគ្រាសភ្នំរ៉ែក្នុងតំបន់នេះបានបញ្ចប់ហើយក៏ដោយ ប៉ុន្តែស្រុកដែលស្ថិតនៅក្បែរទីសំណល់ក្រុងបុរាណនៅតែមានសហគ្រាសនៅដំណើរការដែរ។ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០០៣ លោកXi Jinpingបានមកត្រួតពិនិត្យការងារនៅតំបន់។លោកបានគូសបញ្ជាក់ថា ទីសំណល់ក្រុងបុរាណLaingzhuជាទីពិសិដ្ឋដែលបង្ហាញពីប្រវត្តិសាស្ត្រអរិយធម៌៥ពាន់ឆ្នាំនៃប្រជាជាតិចិន គឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លាហើយកម្រ ដូច្នេះត្រូវអភិរក្សឱ្យបានល្អ។

 ក្រោមការសម្របសម្រួលផ្ទាល់របស់លោកXi Jinpingរ៉ែថ្មប៉ុន្មានកន្លែងនៅជុំវិញទីតសំណល់ក្រុងបុរាណបានត្រូវបិទដំណើរការភ្លាម។ថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៩ ទីសំណល់ក្រុងបុរាណLiangzhuត្រូវបានដាក់បញ្ចូលក្នុង«បញ្ជីបេតិកភ័ណ្ឌពិភពលោក»ដោយជោគជួយ។

 តាមស្ថិតិបានបង្ហាញថា ក្នុងឆ្នាំ២០២៤សហគ្រាសវប្បធម៌មានទ្រង់ទ្រាយធំទូទាំងប្រទេសចិនបានសម្រេចបាននូវប្រាក់ចំណេញសរុប១,២៩ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង១០,៨% បើប្រៀបធៀបជាមួយឆ្នាំ២០២៣។ទន្ទឹមឧស្សាហកម្មវប្បធម៌អភិវឌ្ឍយ៉ាងផុលផុសនិងបញ្ចេញយ៉ាងពេញលេញរបស់សក្ដានុពលខាងការប្រើប្រាស់កម្លាំងទន់នៃវប្បធម៌បាននិងកំពុងប្រែក្លាយទៅជាកម្លាំងរឹងនៃសេដ្ឋកិច្ច៕