ពេលថ្មីៗនេះ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចចិនក្នុងឆមាសទីមួយទទួលបានការឆ្លើយតបជាវិជ្ជមាន ។ អង្គការ និងស្ថាប័នអន្តរជាតិបានដំឡើងជាទូទៅនូវការព្យាករចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយសហគ្រាសពហុជាតិជាច្រើនបានបង្កើនការកាន់កាប់ទ្រព្យសម្បត្តិនៅចិនជាបន្តបន្ទាប់។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ៣១ ខែកក្កដាថា សន្ទុះកំណើនសេដ្ឋកិច្ចចិនប្រកបដោយស្ថិរភាពត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបានផ្តល់ភាពប្រាកដប្រជាដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍនៃពិភពលោក។ ភាពប្រាកដប្រជានេះកើតចេញពីអភិបាលកិច្ចសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព កំណែទម្រង់និងការច្នៃប្រឌិត បរិយាកាសគោលនយោបាយប្រកបដោយស្ថិរភាព និងភាពមានទំនួលខុសត្រូវក្នុងនាមជាប្រទេសធំមួយ។ ប្រទេសចិនស្វាគមន៍សហគ្រាសវិនិយោគពីបរទេសចូលរួមបន្ថែមទៀតទៅក្នុងការអភិវឌ្ឍរបស់ប្រទេសចិន ដើម្បីរួមគ្នាចែករំលែកផ្លែផ្កាឈ្នះ-ឈ្នះ ៕