យប់ថ្ងៃទី៤ ខែសីហា ស្ថានទូតចិនប្រចាំនៅកម្ពុជាបានប្រកាសព័ត៌មានដោយជំរុញឱ្យភាគីកម្ពុជាផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរលើឃាតករក្នុងសំណុំរឿងសម្លាប់នឹងពលរដ្ឋចិន។
ព័ត៌មានបានបង្ហាញថា នាពេលថ្មីៗនេះ អំពើឃាតកម្មលើពលរដ្ឋចិនចំនួនពីរករណីបានកើតឡើងជាបន្តបន្ទាប់នៅខេត្តកណ្តាលនិងរាជធានីភ្នំពេញកម្ពុជា។ស្ថានទូតចិនប្រចាំនៅកម្ពុជាបានតវ៉ាជាមួយភាគីកម្ពុជាភ្លាមៗ ដោយជំរុញឱ្យអាជ្ញាធរប៉ូលិសកម្ពុជាបំបែកសំណុំរឿងឱ្យបានឆាប់រហ័ស ចាប់ខ្លួនជនសង្ស័យនិងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរលើឃាតករ ដើម្បីគាំពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋចិននៅកម្ពុជា។នគរបាលកម្ពុជាបានចាប់ខ្លួនជនសង្ស័យជាជនជាតិចិនជាច្រើននាក់ពាក់ព័ន្ធសំណុំរឿងធ្វើឃាតពលរដ្ឋចិននៅខេត្តកណ្តាល។សំណុំរឿងកំពុងស្ថិតក្នុងការស៊ើបអង្កេតនិងសាកសួរចម្លើយ៕