ថ្ងៃទី ៥ ខែសីហា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥បានធ្វើឡើងនៅក្រុងណៃពិដោ រដ្ឋធានីមីយ៉ាន់ម៉ា។ ក្នុងពិធីនេះបានចុះហត្ថលេខាលើគម្រោងចំនួន ១៤ ដែលនឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យជាច្រើនរបស់មីយ៉ាន់ម៉ា ដូចជា កសិកម្ម ការការពារបរិស្ថាន បច្ចេកវិទ្យា វប្បធម៌ អប់រំ និងការបង្ការគ្រោះធម្មជាតិជាដើម។
រដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ាបានថ្លែងថា រដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ាសូមថ្លែងអំណរគុណដ៏ស្មោះចំពោះភាគីចិនដែលបានផ្តល់ថវិកា ដើម្បីបង្កើតមូលនិធិនេះ ដែលជាករចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨ មក គម្រោងចំនួន ១៣២ របស់មីយ៉ាន់ម៉ាទទួលបានការគាំទ្រពីមូលនិធិនេះ ហើយមីយ៉ាន់ម៉ាជាប្រទេសទន្លេមេគង្គទទួលបានការគាំទ្រពីគម្រោងមូលនិធិនេះច្រើនបំផុត៕