ពេលថ្មីៗនេះ ស្ថាប័នហិរញ្ញវត្ថុមជ្ឈិមចិនបានទម្លាក់ថវិកាចំនួន ១០១៥ លានយាន់ប្រាក់ចិន សម្រាប់ការការពារ និងកាត់បន្ថយគ្រោះមហន្តរាយកសិកម្ម និងការស្តារប្រព័ន្ធធារាសាស្រ្តសម្រាប់ជួយសង្រ្គោះគ្រោះមហន្តរាយ ដើម្បីជួយដល់តំបន់រងគ្រោះក្នុងការឆ្លើយតបយ៉ាងសកម្មចំពោះគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងទៀត និងពន្លឿនការស្តារផលិតកម្មកសិកម្មឡើងវិញ ។ ទីមួយ ផ្តល់ជំនួយដល់ក្រុងប៉េកាំង, ខេត្តHebei, ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង, ខេត្តGuangdong និងតំបន់ផ្សេងទៀតដើម្បីធ្វើការងារជួយសង្គ្រោះក្រោយពីគ្រោះទឹកជំនន់ ដោយផ្តោតលើការផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងសមរម្យសម្រាប់កសិករដែលមានដីស្រែជន់លិច ការជួសជុលបរិក្ខារកសិកម្មនិងនេសាទុបករណ៍ ព្រមនឹងវិស្វកម្មប្រព័ន្ធធារាសាស្ត្រជាដើម ។ ទីពីរ ផ្តល់ជំនួយដល់ខេត្ត Shandong, ខេត្តHenan, ខេត្តHubei និងតំបន់ផ្សេងទៀតសម្រាប់ធ្វើការងារជួយសង្គ្រោះគ្រោះរាំងស្ងួត។