សន្និបាតមនុស្សយន្តពិភពលោកឆ្នាំ ២០២៥ បើកធ្វើនៅថ្ងៃទី ៨ ខែសីហា ដោយមានការចូលរួមតាំងពិព័រណ៍ពីក្រុមហ៊ុនចិននិងបរទេសជាង ២០០

CRI, August 13, 2025
Size:

សន្និបាតមនុស្សយន្តពិភពលោកឆ្នាំ ២០២៥ រយៈពេល ៥ ថ្ងៃ បានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី ៨ ខែសីហា ក្រោមប្រធានបទ " ធ្វើឱ្យមនុស្សយន្តឆ្លាតវៃ  ធ្វើឱ្យមនុស្សយន្តរូបរាងមនុស្សកាន់តែឆ្លាតវៃ " ។ សន្និបាតនេះបានទាក់ទាញក្រុមហ៊ុនផលិតមនុស្សយន្តល្បីៗរបស់ចិននិងបរទេសជាង  ២០០ ចូលរួមការតាំងពិព័រណ៍  ក្នុងនោះ ក្រុមហ៊ុនផលិតមនុស្សយន្តរូបរាងមនុស្សមានចំនួនច្រើនបំផុតបើធៀបនឹងព្រឹត្តិការណ៍ដូចគ្នានេះនៅទូទាំងពិភពលោក។

អ្នកសារព័ត៌មានទទួលបានដំណឹងថា សន្និបាតនេះចែកជាបីផ្នែកធំៗគឺ "ការអភិវឌ្ឍឧស្សាហកម្ម" "កម្មវិធីប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិត" និង "ការរួមបញ្ចូលបច្ចេកវិទ្យា"។ អ្នកវិទ្យាសាស្ត្រចិននិងអន្តរជាតិល្បីៗ តំណាងមកពីអង្គការអន្តរជាតិ អ្នកជំនាញ និងសហគ្រិនចំនួនជាង ៤០០ រូប នឹងធ្វើការផ្លាស់ប្តូរមតិយោបល់ និងចែករំលែកពីបទពិសោធស្តីពីនិន្នាការឧស្សាហកម្ម ការអនុវត្តជាក់ស្តែង និងសមិទ្ធផលនៃការច្នៃប្រឌិតក្នុងវិស័យមនុស្សយន្ត៕