
ស្របពេលដែលឈានចូលរដូវកាលទេសចរណ៍ព្រិលទឹកកកនៅភាគឦសានប្រទេសចិន ផ្លូវដែកល្បឿនលឿនShenyang-Baiheឈានចូលដំណាក់កាលកំពូលដំបូងសម្រាប់ការធ្វើទេសចរណ៍ព្រិលទឹកកកឆ្នាំនេះ។ ចាប់តាំងពីបានដាក់ឱ្យដំណើរការនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៥មក ផ្លូវដែកល្បឿនលឿនShenyang-Baihe បានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ៩៨ម៉ឺន៦ពាន់៦រយនាក់ ដែលបានបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ឧស្សាហកម្មទេសចរណ៍នៅតាមបណ្តោយផ្លូវនេះនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ៕