គណៈប្រតិភូចិនចូលរួមកិច្ចប្រជុំលើកទី ១១ នៃរដ្ឋហត្ថលេខីនៃ«អនុសញ្ញាសហប្រជាជាតិ ប្រឆាំងនឹងអំពើពុករលួយ »

CRI, December 18, 2025
Size:

ថ្ងៃទី ១៥ ខែធ្នូ កិច្ចប្រជុំលើកទី ១១ នៃរដ្ឋហត្ថលេខីនៃ«អនុសញ្ញាសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយនៃអង្គការសហប្រជាជាតិ» បានបើកធ្វើនៅក្រុងតូហាប្រទេសកាតា។ លោកស្រី Hua Chunying ប្រធានគណៈប្រតិភូចិន និងជាអនុរដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថា។

លោកស្រី Hua Chunying បានថ្លែងថា បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិន版ប្រឆាំងយ៉ាងពេញទំហឹងចំពោះអំពើពុករលួយ។ បក្សកុម្មុយនីស្តចិនដែលជាគណបក្សនយោបាយមានអាយុកាលមួយរយឆ្នាំ និងកាន់អំណាចរយៈពេលជាយូរកន្លងមក មានបទពិសោធដ៏សំខាន់មួយ គឺជំរុញអភិបាលកិច្ចបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយក្នុងរយៈពេលយូរ និងធ្វើការប្រឆាំងនឹងអំពើពុយរលួយយ៉ាងដាច់ខាតមិនងាករេ។ ការប្រឆាំងនឹងអំពើពុករលួយរបស់ចិនទទួលបានសមិទ្ធផលជាលក្ខណៈប្រវត្តិសាស្រ្ត បក្សកុម្មុយនីស្តចិនទទួលបានការគាំទ្រយ៉ាងស្មោះ និងទូលំទូលាយពីសំណាក់ប្រជាជនចិន។ នៅឆ្នាំ២០២៦ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដល់ពេលនោះនឹងរៀបចំកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនស្តីពីការប្រឆាំងនឹងអំពើពុករលួយ សូមស្វាគមន៍គ្រប់ភាគីចូលរួមយ៉ាងសកម្មដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ៕