យប់ថ្ងៃទី១៧ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់ឱ្យដឹងថា បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិននឹងធ្វើដំណើរទៅកាន់កម្ពុជា និងថៃម្តងទៀតនៅថ្ងៃទី ១៨ ខែធ្នូ ដើម្បីធ្វើការសម្របសម្រួលទៅវិញទៅមក និងជំរុញឱ្យភាគីទាំងពីរដើរស្របតាមទិសដៅតែមួយ ដើម្បីស្តារសន្តិភាពឡើងវិញក្នុងពេលឆាប់ៗ។
ពេលឆ្លើយសំណួរបស់អ្នកសារព័ត៌មាន អ្នកនាំពាក្យរូបនេះបានថ្លែងថា ក្នុងនាមជាប្រទេសជិតខាងដ៏មេត្រីភាព នៃប្រទេសកម្ពុជា និងថៃ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះជម្លោះតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយបានធ្វើការសម្របសម្រួលជាបន្តបន្ទាប់ឱ្យមានការចរចាដើម្បីសន្តិភាព ដែលបានដើរតួនាទីតាមរបៀបរបស់ខ្លួនយ៉ាងសកម្មក្នុងការជំរុញឱ្យបន្ធូរបន្ថយភាពតានតឹង៕