
ពេលថ្មីៗនេះ ព្រឹត្តិការណ៍ផ្លាស់ប្តូរឆ្នាំ ២០២៥ នៃសម្ព័ន្ធអប់រំសហគ្រិនភាពប្រទេសឡានឆាង-មេគង្គ បានប្រារព្ធដោយជោគជ័យនៅសាកលវិទ្យាល័យបវិទ្យាសាស្ត្រ និងច្ចេកវិទ្យាវេនចូវ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ "ជំរុញដោយឌីជីថល សហគ្រិនភាពនិងការអប់រំស៊ីសង្វាក់គ្នា" តាមទម្រង់ផ្ទាល់ និងតាមអនឡាញ ដោយអញ្ជើញអ្នកតំណាងមកពីសាកលវិទ្យាល័យ ស្ថាប័នបោះពុម្ពផ្សាយ សហគ្រាស និងអ្នកជំនាញនៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ឱ្យជួបជុំគ្នា និងធ្វើការពិភាក្សាស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលទាក់ទិននឹងការអប់រំសហគ្រិនភាព និងការធ្វើអន្តរជាតូបនីយកម្មនៃកម្មវិធីសិក្សា និងសៀវភៅមេរៀន សំដៅរួមចំណែកដល់ការពង្រឹងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងក្នុងការលើកកម្ពស់ការបើកចំហការអប់រំចំពោះបរទេស។