
នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ វគ្គសិក្ខាសាលា ហៃខូវ នៃផែនការបណ្តុះបណ្តាលមន្ត្រីការទូតអនាគត ឡានឆាង-មេគង្គ ឆ្នាំ២០២៥ បានបើកវគ្គជាផ្លូវការនៅវិទ្យាស្ថានកំណែទម្រង់ និងអភិវឌ្ឍន៍ចិន (ហៃណាន) ក្រោមប្រធានបទ "ទសវត្សរ៍មាសចាប់ផ្តើមម្តងទៀត រួមគ្នាបណ្តុះស្មារតីមហាគ្រួសារ ឡានឆាង-មេគង្គ"។ វគ្គសិក្ខាសាលានេះត្រូវបានរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវសហគមន៍វាសនារួមមនុស្សជាតិនៃសាកលវិទ្យាល័យការបរទេសចិន និងសហការអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យការបរទេសចិន និងមជ្ឈមណ្ឌលស្រាវជ្រាវ RCEP នៃវិទ្យាស្ថានកំណែទម្រង់ និងអភិវឌ្ឍន៍ចិន (ហៃណាន)។
ក្នុងពិធីបើកវគ្គនោះ ឯកឧត្តម វ៉ាង តឹសៀន ទីប្រឹក្សានាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន លោក យ៉ាង យៀ អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យការបរទេសចិន លោក យ៉ាង យូយ នាយកប្រតិបត្តិនៃ កំណែទម្រង់ និងអភិវឌ្ឍន៍ចិន (ហៃណាន) និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ RCEP បានថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គ និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងតួនាទីរបស់យុវជន។
