ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ត្រូវបានបិទបញ្ចប់

CRI, December 23, 2025
Size:

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣៣ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២០ ខែធ្នូ នៅពហុកីឡដ្ឋានជាតិ Rajamangala ទីក្រុងបាងកក ប្រទេសថៃ ។ ប្រទេសថៃជាម្ចាស់ផ្ទះ ឈរនៅកំពូលតារាងមេដាយជាមួយនឹងមេដាយមាសចំនួន ២៣៣។

ការប្រកួតកីឡាកីឡាអាស៊ីអាគ្នេយ៍លើកនេះបានប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងបាងកក និងទីតាំងផ្សេងទៀតនៅក្នុងប្រទេសថៃ។ ដោយសារតែ កម្ពុជាដកគណៈប្រតិភូកីឡារបស់ខ្លួនវញ ចុងក្រោយមានអត្តពលិកមកពី ១០ ប្រទេសបានចូលរួម ។ យោងតាមតារាងមេដាយដែលចេញផ្សាយដោយម្ចាស់កម្មវិធី ប្រទេសថៃបានឈ្នះមេដាយមាសចំនួន ២៣៣ គ្រឿង មេដាយប្រាក់ចំនួន ១៥៤ គ្រឿង និងមេដាយសំរិទ្ធចំនួន ១១២ គ្រឿង ដែលជាប់ចំណាត់ថ្នាក់លេខមួយទាំងក្នុងតារាងមេដាយមាស និងតារាងមេដាយទាំងអស់ បានក្លាយជាប្រទេសដែលមានមេដាយមាសច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃកីឡា SEA Games ។

នៅក្នុងពិធីបិទការប្រកួត ទង់ជាតិកីឡា SEA Games ត្រូវបានប្រគល់ជូនប្រទេសម៉ាឡេស៊ីជាផ្លូវការ ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA Games លើកទី៣៤ ក្នុងឆ្នាំ២០២៧។