កំពង់ផែពាណិជ្ជកម្មសេរីហៃណានដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសលើកោះទាំងមូលជាផ្លូវការ

CRI, December 23, 2025
Size:

        ចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥  នេះតទៅ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសលើកោះទាំងមូលជាផ្លូវការ ។

      ទន្ទឹមនឹងនេះ គោលនយោបាយប្រតិបត្តិការគយពិសេសនិងឯកសារពាក់ព័ន្ធត្រូវបានអនុវត្តក្នុងពេលដំណាលគ្នា ក្នុងនោះបូករួមទាំង បញ្ជីឈ្មោះទំនិញនាំចូលដែលជាប់ពន្ធ , គោលនយោបាយពន្ធចរាចរណ៍ទំនិញ  , បញ្ជីទំនិញហាមឃាត់, គោលនយោបាយលើកលែងពន្ធគយសម្រាប់ទំនិញដែលធ្វើការកែច្នៃបន្ថែមតម្លៃនៅក្នុងកោះនិងលក់ទៅក្នុងស្រុក  និងវិធីត្រួតពិនិត្យរបស់គយជាដើម។

       ការដំណើរការនៃប្រតិបត្តិការគយពិសេសជាការចាប់ផ្តើមនៃដំណាក់កាលថ្មីនៃការកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលនឹងបន្តពង្រីកវិស័យបើកទូលាយដោយឥតឈប់ឈរ បន្តកែលម្អយន្តការនិងប្រព័ន្ធគោលនយោបាយ ខិតខំកសាងជាច្រកទ្វារសំខាន់មួយក្នុងយុគសម័យថ្មីរបស់ប្រទេសចិនសម្រាប់ការបើកទូលាយជុំថ្មីចំពោះអន្តរជាតិ៕