នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្លែងថា កម្ពុជានិងថៃបានឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំការនៅប្រទេសរៀងខ្លួន

CRI, December 23, 2025
Size:

ថ្ងៃទី១៧  ខែធ្នូ  លោកAnwar  នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងថា  ទាំងប្រទេសកម្ពុជា និង ថៃបានឯកភាពឱ្យមានព្រមព្រៀងគ្នាដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំការនៅប្រទេសរៀងខ្លួន។ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីនឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តប្រាស្រ័យទាក់ទងខាងយោធាជាមួយភាគីទាំងពីរ។

លោកAnwar បានថ្លែងថា ប្រទេសថៃ និងកម្ពុជាបានឯកភាពចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២២ ខែធ្នូខាងមុខនេះ។ ប្រទេសម៉ាឡេស៊ីកំពុងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលតាមមធ្យោបាយជាច្រើន រួមទាំងការប្រាស្រ័យទាក់ទងជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងរដ្ឋមន្ត្រីការបរទេស និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ៕