
ថ្ងៃទី២២ខែធ្នូ តាមម៉ោងក្នុងតំបន់ លេខាធិការដ្ឋានអាស៊ានបានចេញផ្សាយអត្ថបទថា ថ្ងៃដដែលនោះ លោក កៅគឹមហួន អគ្គលេខាធិការអាស៊ានបានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពជម្លោះព្រំដែនកម្ពុជានិងថៃដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួ រដ្ឋធានីនៃប្រទេសម៉ាឡេស៊ី។ សន្និសីទបានពិគ្រោះពិភាក្សាលើជម្លោះព្រំដែនកម្ពុជា-ថៃកំពុងបន្តកើតឡើង ហើយសង្កត់ធ្ងន់លើការសន្យាជាក្រុមស្តីពីការគាំពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់ ព្រមទាំងតាំងចិត្តដោះស្រាយជម្លោះដោយសន្តិភាពតាមរយៈការទូតនិងកិច្ចសន្ទនា។
ថ្ងៃដដែលនោះ លោក Sugiono រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ីក៏បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា លោកបានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពជម្លោះព្រំដែនកម្ពុជានិងថៃ ឥណ្ឌូណេស៊ីសម្គាល់ឃើញថា ក្រោមការគាំទ្ររបស់អាស៊ាន កម្ពុជានិងថៃអាចស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ។ ឥណ្ឌូណេស៊ីសូមអំពាវនាវឱ្យភាគីទាំងពីររក្សាភាពអត់ធ្មត់ និងវិលត្រឡប់ទៅរកមធ្យោបាយការទូត៕