លោក Li Qiang ជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

CRI, July 16, 2026
Size:

     

ព្រឹកថ្ងៃទី១៦ខែកក្កដា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល ព្រមនិងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ។

      ថ្លែងក្នុងកិច្ចសន្ទនា លោក Li Qiang បានលើកឡើងថា ចិននិងកម្ពុជាជាដៃគូល្អនៃការអភិវឌ្ឍរួម មានមិត្តភាពដែកថែបដែលមិនអាចបំបែកបំបាក់បានទេ ។ ប្រទេសទាំងពីរបានរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ដ៏ល្អប្រសើរនិងជិតស្និទ្ធ ដែលបានបង្ហាញឱ្យឃើញនូវកម្រិតខ្ពស់នៃទំនាក់ទំនងទ្វេភាគី ។ ជានិច្ចកាល ប្រទេសចិនតែងតែតម្កល់ទុកទំនាក់ទំនងជាមួយកម្ពុជាជាអាទិភាពក្នុងកិច្ចការទូតជាមួយប្រទេសជិតខាង ហើយមានឆន្ទៈរួមសហការជាមួយកម្ពុជា ប្រកាន់ខ្ជាប់ការផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក និងរួមសាមគ្គីធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស្អិតល្មួត ដើម្បីជំរុញឱ្យកិច្ចកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ទទួលបានសមិទ្ធផលកាន់តែច្រើន ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនដល់ការធ្វើទំនើបកម្មរបស់ប្រទេសទាំងពីរ ៕