
កិច្ចប្រជុំពិភពលោកលើកទីបីនៃអ្នកជំនាញចិនវិទ្យាកំពុងបើកធ្វើនៅក្រុងទួនហួងខេត្តកានស៊ូប្រទេសចិន តំណាងជាង៣០០នាក់មកពីប្រទេសជិត៧០បានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយអំពីប្រធានបទដូចជាការរួមបញ្ចូលគ្នារវាងអរិយធម៌ចិននិងបរទេសជាដើម។ អ្នកជំនាញចិនវិទ្យាជុំវិញពិភពលោកបានស្វែងយល់ពីប្រទេសចិនតាមរយៈដំណើរទស្សនកិច្ចនិងសកម្មភាពដកបទពិសោធដ៏សម្បូរបែប។
ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំបានថ្លែងថា តម្រិះប្រាជ្ញាស្តីពី"ពិភពលោកដែលមានភាពចុះសម្រុងគ្នាជាមហាគ្រួសារតែមួយ"និង "ការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា"ក្នុងអរិយធម៌ប្រជាជាតិចិនបានផ្តល់ជាបទពិសោធសំខាន់ៗសម្រាប់ការឆ្លើយតបនឹងបញ្ហាប្រឈមសកលនាពេលបច្ចុប្បន្ន៕