ប្រទេសឡាវកែសម្រួលសមាសភាពថ្នាក់ដឹកនាំជាន់ខ្ពស់

CRI, October 08, 2026
Size:

    យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានឡាវប៉ាថេតកាលពីថ្ងៃទី ៥ ខែតុលាបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍លើកទីពីររបស់រដ្ឋសភាឡាវនីតិកាលទី ១០  ដែលប្រព្រឹត្តិទៅនៅថ្ងៃដដែលនោះ លោក Saleumxay Kommasith ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីនៃរដ្ឋាភិបាលឡាវ លោក Sonexay Siphandone ត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋសភាឡាវអាណត្តិថ្មី ។

    តាមការផ្សាយដំណឹងឱ្យដឹងទៀតថា កិច្ចប្រជុំអចិន្ត្រៃយ៍លើកទីពីរនៃរដ្ឋសភាឡាវនីតិកាលទី ១០ កំពុងប្រព្រឹត្តិទៅនៅទីក្រុងវៀងចន្ទន៍ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី២១ខែតុលានេះ ៕