នាយករដ្ឋមន្ត្រីថៃ៖ហេតុការណ៍បាញ់ប្រហារនៅសាលារៀននៃខេត្តNonthaburiបណ្តាលឱ្យមនុស្ស ៨នាក់ស្លាប់បាត់បង់ជីវិត និងជាង៣០នាក់ទៀតរងរបួស

CRI, August 10, 2026
Size:

        នៅរសៀលថ្ងៃទី៧ ខែសីហា តាមម៉ោងក្នុងតំបន់ លោកអនុទីននាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរទៅដល់កន្លែងកើតហេតុបាញ់ប្រហារនៅសាលារៀននៃខេត្តNonthaburi។ លោកបានថ្លែងថា ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្ស ៨នាក់ស្លាប់បាត់បង់ជីវិតនិងជាង ៣០នាក់ទៀតរងរបួស ក្នុងនោះមានមនុស្ស៩នាក់រងរបួសធ្ងន់ ។

        នៅព្រឹកថ្ងៃដដែល ក្នុងសាលាមធ្យមសិក្សាមួយនៃខេត្ត Nonthaburi ដែលស្ថិតនៅភាគខាងជើងរាជធានីបាងកកប្រទេសថៃ បានកើតមានហេតុការណ៍បាញ់ប្រហារមួយលើក ។តាមការផ្សាយដំណឹងរបស់សមត្ថកិច្ចប៉ូលីសថៃបានឱ្យដឹងថា ខ្មាន់កាំភ្លើងនេះបានបាញ់ប្រហារជីដូនជីតារបស់ខ្លួននៅក្នុងផ្ទះ រួចទៅដល់សាលារៀនធ្វើការបាញ់ប្រហារបន្តទៀត ។ តាមដំណឹងបានឱ្យដឹងថា ខ្មាន់កាំភ្លើងនេះជាសិស្សមធ្យមសិក្សាម្នាក់៕