កម្ពុជាបើកច្រកដឹកជញ្ជូនកសិផលទៅកាន់ប្រទេសចិនដោយឆ្លងកាត់ប្រទេសឡាវ

CRI, June 24, 2026
Size:

        ថ្ងៃទី ២២ ខែមិថុនា លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានថ្លែងថា កម្ពុជាបានបើកច្រកដឹកជញ្ជូនកសិផលទៅកាន់ប្រទេសចិនដោយឆ្លងកាត់ប្រទេសឡាវ  ។

        លោក ឃឹម ហ្វីណង់ បានថ្លែងទៀតថា កុងតឺន័រចំនួនបួនដែលមានផ្ទុកផ្លែទុរេនស្រស់បានត្រូវដឹកជញ្ជូនទៅកាន់ប្រទេសចិនដោយឆ្លងកាត់ប្រទេសឡាវ នេះជាច្រកដឹកជញ្ជូនថ្មីរបស់កម្ពុជាសម្រាប់ការនាំចេញកសិផលទៅកាន់ប្រទេសចិន ច្រកផ្លូវថ្មីនេះបានកាត់បន្ថយពេលវេលាដឹកជញ្ជូនពី ១៥ថ្ងៃដល់២០ថ្ងៃមកនៅត្រឹមមួយអាទិត្យ ដែលបានលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់កសិផលកម្ពុជាយ៉ាងខ្លាំង ។

        លោក ឃឹម ហ្វីណង់ បានលើកឡើងថា ច្រកថ្មីនេះអាចកាត់បន្ថយនីតិវិធីនិងពេលវេលាសម្រាប់នាំចេញកសិផលរបស់កម្ពុជាដូចជាអង្ករ ទុរេន និងចេកជាដើមទៅកាន់ទីផ្សារចិនដោយផ្ទាល់ ៕