ថ្ងៃទី ៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃប្រកាសតទៅ ។
សូមបញ្ជាក់ថា ច្បាប់នេះ ទទួលបានការពិនិត្យចប់សព្វគ្រប់ទាំងស្រុងពីព្រឹទ្ធសភាកម្ពុជានៅ ថ្ងៃទី៣ ខែមេសា ។ ច្បាប់នេះបានបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ រួមមានបទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក បទជ្រើសរើសឬបណ្តុះបណ្តាលអ្នកឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ។
យោងតាមច្បាប់នេះ ជនល្មើសដែលចូលរួមសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ ។បើសិនជាសកម្មភាពឆបោក ពាក់ព័ន្ធបទល្មើសបង្ឃាំងមនុស្សដោយខុសច្បាប់និងប្រើកម្លាំងហិង្សា ការជួញដូរនិងដឹកជញ្ជូនមនុស្ស រហូតដល់បណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត នោះមេខ្លោងអាចប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់មួយជីវិត ។
គួរបញ្ជាក់ថា កម្ពុជាបាននិងកំពុងបើកយុទ្ធនាការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដើម្បីគាំពារសុវត្ថិភាពសង្គមនិងសណ្តាប់ធ្នាប់សាធារណៈ ៕