ចិនស្វាគមន៍អ្នកសារព័ត៌មានជាតិនិងអន្តរជាតិចូលរួមយកបទសម្ភាសន៍អំពីមហាសន្និបាតលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ និងមហាសន្និបាតលើកទី ៤ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤

CRI, January 29, 2026
Size:

    មហាសន្និបាតលើកទី  នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ និងមហាសន្និបាតលើកទី  នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ នឹងបើកធ្វើដោយឡែកពីគ្នានៅថ្ងៃទី  និងថ្ងៃទី  ខែមីនា ឆ្នាំ ២០២៦ នៅក្រុងប៉េកាំង  ការិយាល័យនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងការិយាល័យនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានប្រកាសព័ត៌មាននៅថ្ងៃទី ២៧ ខែមករាថា ស្វាគមន៍អ្នកសារព័ត៌មានជាតិនិងអន្តរជាតិចូលរួមយកបទសម្ភាសន៍អំពីមហាសន្និបាតទាំងពីរនេះ 

    មហាសន្និបាតលើកទី  នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ និងមហាសន្និបាតលើកទី  នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ នឹងរៀបចំមជ្ឈមណ្ឌលព័ត៌មាននៅមជ្ឈមណ្ឌល Media ដែលមានអគារលេខ ១១ ផ្លូវ Fuxing ក្រុងប៉េកាំងដើម្បីទទួលស្វាគមន៍និងរៀបចំចាត់ចែងអ្នកសារព័ត៌មានយកបទសម្ភាសន៍ចំពោះមហាសន្និបាតទាំងពីរនេះ  មជ្ឈមណ្ឌលព័ត៌មាននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២៧ ខែកុម្ភៈខាងមុខនេះ 

    ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មាន គេហទំព័រផ្លូវការនៃមជ្ឈមណ្ឌលព័ត៌មានរបស់មហាសន្និបាតទាំងពីរនេះនឹងផ្សព្វផ្សាយដោយទាន់ពេលវេលានូវព័ត៌មានអំពីការយកបទសម្ភាសន៍និងព័ត៌មានពាក់ព័ន្ធ  គេហទំព័រមជ្ឈមណ្ឌលព័ត៌មាននៃមហាសន្និបាតលើកទី  នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ https://www.npc.gov.cn  គេហទំព័រមជ្ឈមណ្ឌលព័ត៌មាននៃមហាសន្និបាតលើកទី  នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ https://www.cppcc.gov.cn