ប្រព័ន្ធផ្សព្វផ្សាយបរទេសផ្តោតសំខាន់ទៅលើការដែលផលិតផលក្នុងស្រុកសរុប(GDP)របស់ចិននៅឆ្នាំ២០២៥មានទំហំលើសពី១៤០ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង

CRI, January 28, 2026
Size:

ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើន បូករួមទាំងទីភ្នាក់សារព័ត៌មានPrensa Latina វេបសាយកាសែត«Lianhe Zaobao»របស់សិង្ហបុរីនិងកាសែត«Wall Street Journal »ជាដើមបានផ្សាយដំណឹងថា ផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិននៅឆ្នាំ២០២៥មានទំហំលើសពី១៤០ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង ដែលបង្ហាញថា និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ។ លោក Hu Weijun ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនMacquarieដែលជាធនាគារវិនិយោគអូស្ត្រាលីប្រចាំនៅតំបន់ចិនបានលើកឡើងថា “ការពិតបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មមិនបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសចិននោះទេ”។ ការព្យាករណ៍ថ្មីបំផុតរបស់ធនាគារពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) អំពីកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៦ គឺ៤.៤%និង៤.៥%ដោយឡែកពីគ្នា៕