ខណៈពេលឆ្លើយសំណួរទាក់ទងនឹងការបិទបញ្ចប់ការបោះឆ្នោតសកលដំណាក់កាលទីបីរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី២៦ខែមករា លោកGuo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការបោះឆ្នោតសកលជុំថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាបានបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៥ខែមករា។ តំណាងមកពីប្រទេសចិន រុស្ស៊ី ឥណ្ឌា ប្រទេសអាស៊ានពាក់ព័ន្ធ និងអង្គការអន្តរជាតិបានចូលរួមសង្កេតមើលដំណើរការបោះឆ្នោត។ ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូននិងមានរបៀបរៀបរយ ដោយមានការចូលរួមយ៉ាងសកម្មពីអ្នកបោះឆ្នោត ប្រទេសចិនសូមសម្តែងការអបអរសាទរចំពោះរឿងនេះ។អស់កាលជាយូរមកហើយ ប្រទេសចិនបានប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ។ ក្នុងនាមជាប្រទេសជិតខាងដ៏មេត្រីភាព ប្រទេសចិនគាំទ្រគ្រប់ភាគីទាំងអស់នៃប្រទេសមីយ៉ាន់ម៉ាឱ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិដែលកាន់តែទូលំទូលាយ រឹងមាំ និងយូរអង្វែង តាមរយៈការបោះឆ្នោតសកល ដើម្បីសម្រេចការកាត់បន្ថយកម្តៅក្នុងពេលឆាប់ៗនិងរួមគ្នាគាំពារស្ថិរភាពនយោបាយ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយសហគមន៍អន្តរជាតិ និងគោរពជម្រើសរបស់ប្រជាជនមីយ៉ាន់ម៉ា ដើម្បីបន្តផ្តល់ជំនួយដែលមានលក្ខណៈស្ថាបនាដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការស្តារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឡើងវិញ៕