កម្រិតធ្វើទំនើបកម្មវិស័យកសិកម្មរបស់ប្រទេសចិននៅឆ្នាំ២០២៥ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់

CRI, January 27, 2026
Size:

ថ្ងៃទី២២ ខែមករា ក្រសួងកសិកម្មនិងជនបទចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថា ឆ្នាំ២០២៥ ទិន្នផលស្បៀងរបស់ប្រទេសចិនបានឈានដល់៧១៤.៩ប៊ីលានគីឡូក្រាម ដែលកើនឡើង៨.៤ប៊ីលានគីឡូក្រាម កម្រិតធ្វើទំនើបកម្មវិស័យកសិកម្មបានត្រូវលើកកម្ពស់ថែមទៀត ហើយអត្រារួមចំណែកនៃវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខាងវិស័យកសិកម្មមានចំនួនលើសពី៦៤%។

ឆ្នាំ២០២៥ ប្រទេសចិនបានគាំទ្រការកសាង និងកែលម្អ ដើម្បីលើកកម្ពស់ស្តង់ដារដីស្រែចម្ការចំនួន៥០៥ម៉ឺនហិកតា ដែលមានផ្ទៃដីសរុបជាង៦៧លានហិកតាត្រូវបានសាងសង់រួច។ប្រតិបត្តិការស្តារឧស្សាហកម្មគ្រាប់ពូជកំពុងជំរុញទៅមុខជាលំដាប់ ហើយល្បឿននៃការធ្វើបរិវត្តកម្មបៃតងក្នុងវិស័យកសិកម្មក៏កំពុងពន្លឿនទៅមុខ៕