អ្នកជំនាញចិននិងអាស៊ានពិភាក្សាអំពីការអភិវឌ្ឍនិងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត

CRI, January 27, 2026
Size:

ថ្ងៃទី២៣ ខែមករា “វគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតចិន-អាស៊ានឆ្នាំ២០២៦និងជាសិក្ខាសាលាជាន់ខ្ពស់ស្តីពីបច្ចេកវិទ្យាឈានមុខនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត”បានប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។តំណាងជាង១០០នាក់ដែលមកពីស្ថាប័នរដ្ឋាភិបាល មជ្ឈិដ្ឋានសិក្សានិងឧស្សាហកម្មរបស់ប្រទេសចិន ម៉ាឡេស៊ីនិងតំបន់អាស៊ានបានចូលរួម ដើម្បីពិភាក្សាអំពីបច្ចេកវិទ្យាឈានមុខនិងបញ្ហាប្រឈមខាងសន្តិសុខនៃបញ្ញាសិប្បនិម្មិត។

    ថែ្លងក្នុងសុន្ទរកថា លោកHou Zengguangអនុប្រធានសមាគមស្វ័យប្រវត្តិកម្មចិននិងជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្វ័យប្រវត្តិកម្មបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានលើកឡើងថា ការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃបញ្ញាសិប្បនិម្មិតជាមួយនឹងស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាឌីជីថលកំពុងបង្កើតឡើងវិញនូវនិម្មាបនកម្មអភិវឌ្ឍន៍សកលនិងជះឥទ្ធិភពលយ៉ាងខ្លាំងដល់របៀបផលិតកម្មនិងរស់នៅរបស់មនុស្សជាតិ។ប្រទេសចិនបានប្រមូលផ្តុំបទពិសោធន៍យ៉ាងសម្បូរបែបក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការប្រើប្រាស់ខាងឧស្សាហកម្មលើវិស័យស្វ័យប្រវត្តិកម្ម ដែលអាចរួមចំណែកដល់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល។

    ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ កិច្ចសន្ទនាតុមូលក៏ត្រូវបានធ្វើឡើងក្រោមប្រធានបទ “ការអប់រំនិងកសាងសមត្ថភាពផ្នែកបញ្ញាសិប្បនិម្មិត”និង “អនាគតសម្រាប់កិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតនិងការផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន”៕