ភ្ញៀវចិន និងបរទេសជាង ៧៨០ នាក់ រួមគ្នាពិភាក្សាអំពីកាលានុវត្តភាពថ្មីៗដែលនាំមកដោយខ្សែសង្វាក់ផ្គត់ផ្គង់ ឡានឆាង-មេគង្គ

lmcchina.org, January 26, 2026
Size:

កាលពីថ្ងៃទី ១៦ ខែមករា ពិព័រណ៍ផលិតផលខ្សែសង្វាក់ផ្គត់ផ្គង់ ឡានឆាង-មេគង្គ ឆ្នាំ ២០២៦ និងវេទិកា(យូណាន)ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឡានឆាង-មេគង្គ "ខ្សែក្រវាត់ និងផ្លូវ" បានបើកសម្ពោធនៅទីក្រុងគុនមីង។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងតាមរូបមន្តគន្លងពីរ ពោលគឺ "ការតាំងពិព័រណ៍ + វេទិកា" ដោយបង្កើតជាវេទិកាបែបចម្រុះដែលរួមបញ្ចូលគ្នានូវការតាំងពិព័រណ៍ និងលក់ផលិតផល ការតភ្ជាប់ឧស្សាហកម្ម ការស្រាវជ្រាវ និងពិភាក្សាពីគោលនយោបាយ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការចែករំលែកបច្ចេកវិទ្យា។

ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវចិន និងបរទេសចំនួនជាង ៧៨០ នាក់ រួមទាំងតំណាងមកពីប្រទេសទន្លេឡានឆាង-មេគង្គ ថ្នាក់ដឹកនាំស្ថាប័នរដ្ឋាភិបាល អ្នកជំនាញឧស្សាហកម្ម និងតំណាងក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់។ អង្គវេទិកាបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីប្រធានបទសំខាន់ចំនួន ៣ គឺ "ការសម្របសម្រួលបទប្បញ្ញត្តិ ការតភ្ជាប់ឧស្សាហកម្ម និងការផ្តល់ថាមពលតាមរយៈហិរញ្ញវត្ថុ"។


"ពិព័រណ៍ផលិតផលខ្សែសង្វាក់ផ្គត់ផ្គង់ ឡានឆាង-មេគង្គ ឆ្នាំ២០២៦" ដែលបានប្រារព្ធឡើងក្នុងពេលដំណាលគ្នានោះ មានរយៈពេល ៣ ថ្ងៃ ហើយបើកចំហឱ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។ ពិព័រណ៍នេះផ្តោតលើការបង្ហាញពីផលិតផលជាក់ស្តែង និងប្រព័ន្ធសេវាកម្ម ដោយបង្កើតវេទិកាតភ្ជាប់ដោយផ្ទាល់ និងមានប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុនផ្សេងៗ។