ទំហំផលិតកម្មនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូលនៃភាពយន្តចិនក្នុងឆ្នាំ២០២៥ មានចំនួនលើសពី ៨១០ ពាន់លានយាន់ប្រាក់ចិន

CRI, January 26, 2026
Size:

ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិភាពយន្តចិនបានប្រកាសទិន្នន័យបង្ហាញថា ទំហំផលិតកម្មនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូលនៃភាពយន្តចិនក្នុង ឆ្នាំ២០២៥ មានចំនួនលើសពី ៨១០ ពាន់លានយាន់ប្រាក់ចិន ដែលបាននាំមុខគេនៅទូទាំងពិភពលោក។

ក្នុងចំណោមនោះ ទំហំផលិតកម្មនៃឧស្សាហកម្មស្នូល មានដូចជាការផលិត និងការចាក់បញ្ចាំងជាដើម មានចំនួនលើសពី ២២៦, ពាន់លានយាន់ប្រាក់ចិនទំហំផលិតកម្មប្រយោលនៃបច្ចេកវិទ្យាភាពយន្តជាដើមមានចំនួនលើសពី ២៥1, ពាន់លានយាន់ប្រាក់ចិនទំហំផលិតកម្មដែលជំរុញដោយភាពយន្ត មានដូចជាសួនកម្សាន្ត ជាដើម បានឈានដល់ជាង ៣៣៩ ពាន់លានយាន់ប្រាក់ចិន។

 ឆ្នំា ២០២៦ ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការជាតិ  ឆ្នាំទី ១៥ របស់ប្រទេសចិន នេះគឺមានន័យថា ភាពយន្តចិននឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងមានកាលានុវត្តភាពកាន់តែច្រើន៕