ក្រសួងការបរទេសចិនថ្លែងថា អាស៊ីគឺជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ និងវិបុលភាពសកលដែលត្រូវបានទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ

CRI, January 23, 2026
Size:

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ២១ ខែមករាថា នៅក្នុងពិភពលោកដែលពោរពេញដោយការប្រែប្រួលនិងភាពច្របូកច្របល់ខ្លាំង អាស៊ីគឺជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ និងវិបុលភាពសកលដែលត្រូវបានទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ នេះជាស្ថានភាពដ៏ល្អប្រសើរដែលសម្រេចបានដោយលំបាក ដូច្នេះ យើងត្រូវខំប្រឹងថែរក្សាវាឱ្យបានល្អ។

 លោកបានថ្លែងបន្តថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តួចផ្តើមឱ្យគោរពកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងដោះស្រាយការខ្វែងគំនិត និងជម្លោះរវាងប្រទេសនិងប្រទេសឱ្យបានសមរម្យតាមរយៈការសន្ទនា និងការចរចា។ ប្រទេសចិនមិនស្វែងរកការពង្រីកអំណាចនៅក្នុងតំបន់ជុំវិញនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺមានគោលបំណងកសាងសហគមន៍ជោគវាសនារួម ។ យើងនឹងធ្វើការជាមួយប្រទេសពាក់ព័ន្ធដើម្បីរួមគ្នាគាំពារសន្តិភាព និងសន្តិសុខអន្តរជាតិ។